Luke 6

ព្រះយេស៊ូជាម្ចាស់លើ​ថ្ងៃសប្ប័ទ​

1នៅថ្ងៃសប្ប័ទមួយកាលព្រះអង្គយាងកាត់វាលស្រែសិស្ស​របស់​ព្រះអង្គបាន​បូត​កួរស្រូវមកញីនៅក្នុងដៃហើយបរិភោគ​ទៅ 2ពួកអ្នកខាង​គណៈ​ផារិស៊ីខ្លះ​បាន​សួរថា៖ ​«តើ​ហេតុដូចម្ដេច​បានជា​អ្នករាល់គ្នា​ធ្វើអ្វី​ដែល​វិន័យហាមនៅថ្ងៃសប្ប័ទ​ដូច្នេះ?» 3ប៉ុន្ដែព្រះ​យេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ ​«តើ​អ្នករាល់គ្នា​មិនដែល​បាន​អាន​អំពី​អ្វីដែល​ស្ដេច​ដាវីឌ​បាន​ធ្វើនៅពេល​ដែល​ស្ដេចនិងគូកនកំពុងឃ្លានទេ​ឬ? 4គឺស្ដេច​បានចូលក្នុងដំណាក់ព្រះជាម្ចាស់ហើយ​បាន​យកនំប៉័ងតាំងថ្វាយមកបរិភោគដែល​វិន័យ​មិនអនុញ្ញាត​ឲ្យ​បរិភោគលើកលែងតែសង្ឃប៉ុណ្ណោះ​ស្ដេច​បាន​ឲ្យ​នំប៉័ងនោះ​ដល់​គូកន​ថែមទៀត​ផង» 5រួចព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«កូនមនុស្សជាម្ចាស់​លើ​ថ្ងៃសប្ប័ទ»។

ព្រះយេស៊ូប្រោស​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​

6នៅថ្ងៃសប្ប័ទមួយទៀតព្រះអង្គ​បាន​ចូលទៅក្នុងសាលាប្រជុំនិងបានបង្រៀនហើយនៅទីនោះមានបុរសម្នាក់ស្វិតដៃ​ខាង​ស្ដាំ 7ពួកគ្រូវិន័យនិង​ពួក​អ្នកខាង​គណៈ​ផារិស៊ី​បាន​តាមមើលព្រះអង្គក្រែងលោ​ព្រះអង្គ​ប្រោស​គាត់​ឲ្យបានជានៅថ្ងៃសប្ប័ទដើម្បីរកលេសចោទប្រកាន់ព្រះអង្គ 8ប៉ុន្ដែព្រះអង្គ​បាន​ជ្រាប​ពី​គំនិត​របស់​ពួកគេក៏មានបន្ទូល​ទៅ​បុរសស្វិតដៃនោះថា៖ ​«ចូរ​ក្រោកឡើងហើយឈរនៅកណ្ដាលចំណោម​នេះ» ​គាត់​ក៏ក្រោកឈរឡើង 9រួចព្រះ​យេស៊ូមានបន្ទូលទៅពួកគេថា៖ ​«ខ្ញុំ​សួរអ្នករាល់គ្នាមើល៍តើ​នៅ​ថ្ងៃសប្ប័ទ​វិន័យ​ឲ្យ​ធ្វើការល្អធ្វើការអាក្រក់? ​ឲ្យ​សង្គ្រោះជីវិតបំផ្លាញ 10កាលព្រះអង្គ​ទតមើល​ទៅ​មនុស្សទាំងអស់​ដែល​នៅ​ជុំវិញ​ហើយ​ក៏​មានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​លាតដៃអ្នកចុះ!» ​គាត់ក៏ធ្វើតាមហើយដៃគាត់​ក៏​បាន​ជាឡើងវិញ 11ពួកគេមានកំហឹងពោរពេញនិង​បាន​និយាយគ្នា​អំពី​អ្វីដែល​ពួកគេ​អាចធ្វើ​ចំពោះ​ព្រះ​យេស៊ូបាន

ព្រះយេស៊ូជ្រើសរើស​សាវក​ទាំង​ដប់​ពីរ​

12នៅគ្រានោះព្រះអង្គ​បាន​យាងទៅភ្នំ​ដើម្បី​អធិស្ឋានហើយ​ព្រះអង្គ​បានចំណាយពេលពេញមួយយប់អធិស្ឋាន​ទៅ​ព្រះជាម្ចាស់ 13លុះព្រឹកឡើង​ព្រះអង្គ​បាន​ហៅសិស្ស​របស់​ព្រះអង្គមកហើយក៏រើសដប់ពីរនាក់ចេញពីពួកគេ​ព្រះអង្គ​ហៅអ្នកទាំងនេះ​ថា​ជា​សាវក 14គឺមាន​លោក​ស៊ីម៉ូនដែល​ព្រះអង្គ​ហៅថាពេត្រុសនិងប្អូន​គាត់​ឈ្មោះ​អនទ្រេ​លោក​យ៉ាកុប​លោក​យ៉ូហាន​លោក​ភីលីព​លោក​បារថូឡូមេ 15លោកម៉ាថាយ​លោក​ថូម៉ាស​លោក​យ៉ាកុប​ជាកូន​លោក​អាល់ផាយ​លោក​ស៊ីម៉ូន​ដែល​ហៅថាអ្នកជាតិនិយម 16លោកយូដាស​ជាកូន​លោក​យ៉ាកុបនិងយូដាសអ៊ីស្ការីយ៉ុតដែលក្លាយជាជនក្បត់

ព្រះយេស៊ូ​បង្រៀន​ និងប្រោសឲ្យ​ជា​

17កាល​បាន​ចុះមក​វិញ​ជាមួយពួកគេ​ហើយ​ព្រះអង្គ​បាន​ឈរនៅលើទីរាបស្មើ​នោះ​សិស្ស​របស់​ព្រះអង្គយ៉ាងច្រើនរួមទាំងប្រជាជនច្រើនកុះករ​ដែល​មកពី​ស្រុក​យូដាទាំងមូល​ក្រុង​យេរូសាឡិមព្រមទាំងតំបន់មាត់សមុទ្រ​នៃ​ក្រុង​ទីរ៉ុសនិង​ក្រុង​ស៊ីដូន 18គឺមកដើម្បីស្ដាប់ព្រះអង្គនិង​ដើម្បី​ឲ្យ​បាន​ជាពីជំងឺផ្សេងៗ​របស់​ពួកគេ។ ​អស់អ្នក​ដែល​រងទុក្ខដោយសារវិញ្ញាណអាក្រក់ក៏​បាន​ជា 19ហើយបណ្ដាជនទាំងអស់រិះរកពាល់ព្រះអង្គព្រោះអំណាច​ដែល​ចេញពីព្រះអង្គមក​បាន​ប្រោស​មនុស្ស​គ្រប់គ្នាឲ្យជា

ព្រះយេស៊ូមានបន្ទូលអំពីព្រះពរ

20ព្រះអង្គងើបមើលទៅសិស្ស​របស់​ព្រះអង្គ​ទាំង​មានបន្ទូលថា៖ ​«មានពរហើយអ្នក​ដែល​មាន​សេចក្ដីកម្សត់ដ្បិតនគរព្រះជាម្ចាស់ជា​របស់​អ្នករាល់គ្នា 21មានពរហើយ​អស់​អ្នក​ដែល​ឃ្លាននៅពេលនេះដ្បិត​អ្នករាល់គ្នា​នឹង​បាន​ឆ្អែត។ ​មានពរហើយអស់​អ្នក​ដែល​យំសោកនៅពេលនេះដ្បិត​អ្នករាល់គ្នា​នឹងបាន​សើចសប្បាយ 22អ្នករាល់គ្នាមានពរហើយនៅពេលមនុស្សស្អប់អ្នករាល់គ្នាលែងរាប់អានអ្នករាល់គ្នាជេរ​អ្នករាល់គ្នា​និងបង្ខូចឈ្មោះ​របស់​អ្នករាល់គ្នា​ឲ្យ​អាក្រក់ដោយព្រោះកូនមនុស្ស 23ចូរមានអំណរហើយលោតកញ្ឆេងនៅថ្ងៃនោះដ្បិតមើល៍អ្នករាល់គ្នា​មាន​រង្វាន់ជាធំនៅស្ថានសួគ៌ព្រោះដូនតា​របស់​ពួកគេ​ក៏​បាន​ប្រព្រឹត្ដ​ចំពោះ​អ្នកនាំព្រះបន្ទូល​ដោយ​របៀបនេះដែរ

វេទា​ដល់​សេចក្ដី​អាត្មានិយម​

24ប៉ុន្ដែវេទនា​ដល់​អ្នករាល់គ្នា​ដែល​ជាអ្នកមានដ្បិត​អ្នករាល់គ្នា​ទទួលសេចក្ដីកម្សាន្ដចិត្ដ​របស់​អ្នករាល់គ្នា​រួច​ហើយ។ 25វេទនាដល់​អ្នករាល់គ្នា​ដែល​ឆ្អែតនៅពេលនេះដ្បិត​អ្នករាល់គ្នា​នឹង​ឃ្លានមិនខាន។ ​វេទនាហើយអស់អ្នក​ដែល​សើចសប្បាយនៅពេលនេះដ្បិត​អ្នករាល់គ្នា​នឹង​កាន់ទុក្ខហើយយំសោក​មិនខាន។ 26វេទនាហើយនៅពេលមនុស្សទាំងអស់និយាយល្អ​ពី​អ្នករាល់គ្នាព្រោះដូនតា​របស់​ពួកគេក៏បានប្រព្រឹត្ដ​នឹង​អ្នកនាំ​ព្រះបន្ទូល​ក្លែងក្លាយដោយរបៀប​នេះ​ដែរ

ព្រះយេស៊ូបង្ៀនឲ្យ​ស្រឡាញ់​សត្រូវ​

27ប៉ុន្ដែ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាដែល​កំពុង​ស្ដាប់ថា​ចូរ​ស្រលាញ់សត្រូវ​របស់​អ្នករាល់គ្នា​ហើយ​ចូរ​ធ្វើល្អ​ដល់​អស់​អ្នក​ដែល​ស្អប់អ្នករាល់គ្នា 28ចូរឲ្យពរ​ដល់​អស់​អ្នកដែលជេរផ្ដាសាអ្នករាល់គ្នា​ហើយ​ចូរ​អធិស្ឋានឲ្យ​អស់​អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ 29ចំពោះអ្នកដែលទះកំផ្លៀង​របស់​អ្នកម្ខាង​ចូរ​បែរម្ខាងទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ​ហើយចំពោះអ្នកដែលដណ្ដើមអាវវែង​របស់​អ្នក​នោះ​កុំឃាត់អី​ចូរ​ឲ្យ​អាវខាងក្នុងដែរ​ចុះ។ 30ចូរឲ្យ​ដល់​អស់អ្នក​ដែល​សុំ​ពី​អ្នក​ចុះ​ហើយអ្នកដែលយកអីវ៉ាន់របស់អ្នក​ចូរ​កុំទារវិញឡើយ 31បើអ្នករាល់គ្នា​ចង់​ឲ្យ​មនុស្សប្រព្រឹត្ដ​ចំពោះ​អ្នករាល់គ្នាយ៉ាងណា​ចូរ​ប្រព្រឹត្ដ​ចំពោះ​គេយ៉ាងនោះដែរ 32បើអ្នករាល់គ្នា​ស្រលាញ់មនុស្ស​ដែល​ស្រលាញ់អ្នករាល់គ្នា​តើ​អ្នកមាន​គុណបំណាច់​អ្វី? ​ព្រោះសូម្បីតែ​ពួក​មនុស្សបាប​ក៏​ស្រលាញ់មនុស្ស​ដែល​ស្រលាញ់ពួកគេដែរ 33ដ្បិតបើ​អ្នករាល់គ្នា​ធ្វើល្អ​ចំពោះ​តែ​មនុស្សដែលធ្វើល្អ​នឹង​អ្នករាល់គ្នា​តើ​អ្នករាល់គ្នាមានគុណបំណាច់អ្វី? ​សូម្បីតែ​ពួក​មនុស្សបាប​ក៏​ធ្វើដូចគ្នាដែរ 34ហើយបើ​អ្នករាល់គ្នា​សង្ឃឹមថា​នឹង​ទទួល​បាន​មក​វិញពី​អស់​អ្នកដែល​អ្នករាល់គ្នា​ឲ្យខ្ជីតើអ្នករាល់គ្នាមានកិត្ដិយសអ្វី? ​សូម្បីតែ​ពួក​មនុស្សបាប​ក៏​ឲ្យគ្នាគេខ្ចីដើម្បីទទួល​បាន​គ្រប់ចំនួនវិញដែរ 35ប៉ុន្ដែចូរ​ស្រលាញ់សត្រូវ​របស់​អ្នករាល់គ្នា​ចូរ​ធ្វើ​អំពើ​ល្អ​ចូរ​ឲ្យខ្ចីដោយមិនសង្ឃឹមថា​បាន​ទទួលមកវិញនោះរង្វាន់​របស់​អ្នករាល់គ្នា​នឹង​មានច្រើនអនេករួច​អ្នករាល់គ្នា​នឹង​ត្រលប់ជាកូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុតព្រោះព្រះអង្គ​ក៏​សប្បុរសចំពោះ​មនុស្ស​អកតញ្ញូនិង​មនុស្ស​អាក្រក់ដែរ 36ចូរមានសេចក្ដី​មេត្ដា​ករុណាដូចដែលព្រះវរបិតា​របស់​អ្នករាល់គ្នាមានក្ដី​មេត្ដា​ករុណាដែរ

ព្រះយេស៊ូបង្ៀន​​​កុំ​ឲ្យ​ថ្កោល​ទោស​

37ហើយកុំថ្កោលទោស​គេ​នោះ​អ្នករាល់គ្នា​នឹង​មិន​ទទួល​ការថ្កោលទោស​វិញ​ឡើយ​និង​កុំផ្ដន្ទាទោស​គេ​ឲ្យ​សោះ​នោះ​អ្នករាល់គ្នា​ក៏មិនទទួលការផ្ដន្ទាទោស​វិញ​ដែរ។ ​ចូរ​លើកលែងទោស​ឲ្យ​គេ​នោះ​អ្នករាល់គ្នា​នឹង​ទទួលបាន​ការលើកលែងទោស​វិញ។ 38ចូរឲ្យ​ចុះ​នោះនឹងឲ្យ​ដល់​អ្នករាល់គ្នា​វិញ​គេ​នឹង​វាល់​បំពេញ​ដាក់ក្នុងថ្នក់​របស់​អ្នករាល់គ្នាយ៉ាងល្អ​ទាំង​ញាត់រលាក់​ឲ្យ​ហូរហៀរព្រោះអ្នករាល់គ្នានឹង​ត្រូវបាន​វាល់​ឲ្យ​វិញតាមរង្វាល់ដែល​អ្នករាល់គ្នា​បាន​វាល់»។ 39ព្រះអង្គក៏មានបន្ទូល​ទៅ​គេ​ជា​រឿងប្រៀបប្រដូចមួយដែរថា៖ ​«តើ​មនុស្ស​ខ្វាក់​អាច​នាំ​ផ្លូវ​មនុស្ស​ខ្វាក់បានមែន? ​តើ​មិន​ធ្លាក់​រណ្ដៅទាំង​ពីរ​នាក់ទេ? 40សិស្សមិនដែលលើគ្រូទេប៉ុន្ដែ​សិស្ស​គ្រប់គ្នា​ដែល​បាន​ទទួល​ការ​បង្វឹក​ពេញ​លេញ​នោះ​នឹង​ត្រលប់ដូចជាគ្រូ​របស់​គេ 41ហេតុអ្វីក៏​អ្នក​មើលឃើញកម្ទេចល្អិតក្នុងភ្នែកបងប្អូន​របស់​អ្នកប៉ុន្ដែមិន​ឃើញ​សសរនៅក្នុងភ្នែក​របស់​ខ្លួនឯងយ៉ាងដូច្នេះ? 42ពេលអ្នកមើលមិនឃើញសសរក្នុងភ្នែកខ្លួនឯងផង​តើ​អ្នក​អាចប្រាប់បងប្អូន​របស់​ខ្លួនយ៉ាងដូចម្ដេចថាបងប្អូនអើយ! ​ឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែក​របស់​អ្នក។ ​ឱ​មនុស្ស​មាន​ពុត​អើយ! ​ចូរ​យកសសរចេញពី​ក្នុង​ភ្នែក​របស់​អ្នកជាមុនសិននោះ​អ្នក​នឹង​មើលឃើញច្បាស់​ដើម្បី​យកកម្ទេចល្អិតចេញ​ពី​ក្នុងភ្នែកបងប្អូន​របស់​អ្នក​បាន។

ព្រះយេស៊ូបន្រៀន​អំពីដើមឈើ​​ និងផល​ផ្លែ​

43ដ្បិតគ្មានដើមឈើល្អណាឲ្យផ្លែមិនល្អ​នោះ​ទេហើយក៏គ្មានដើមឈើមិនល្អណាឲ្យផ្លែល្អ​ដែរ 44ព្រោះគេ​ស្គាល់ដើមឈើនីមួយៗដោយសារផ្លែ​របស់​វាដ្បិត​គេ​មិនដែលបេះផ្លែល្វាពីដើមបន្លាបេះ​ផ្លែ​ទំពាំងបាយជូរពីគុម្ពបន្លាទេ 45មនុស្សល្អបញ្ចេញសេចក្ដីល្អពីកំណប់​ដ៏​ល្អនៃចិត្ដ​របស់គេ​​មនុស្ស​អាក្រក់​ក៏​បញ្ចេញសេចក្ដីអាក្រក់ពី​កំណប់​ដ៏​អាក្រក់​នៃ​ចិត្ដ​របស់គេ​ដែរ​ព្រោះ​មាត់និយាយ​តាម​សេចក្ដីហូរហៀរនៃចិត្ដ

ព្រះយេស៊ូបង្រៀន​អំពីគ្រឹះពីរ​យ៉ាង​

46ហេតុអ្វី​អ្នករាល់គ្នា​ហៅខ្ញុំថាព្រះអម្ចាស់​អើយ! ​ព្រះអម្ចាស់​អើយ! ​ប៉ុន្ដែមិនធ្វើតាមអ្វីដែល​ខ្ញុំ​ប្រាប់ដូច្នេះ? 47ខ្ញុំសុំ​ប្រាប់អ្នករាល់គ្នា​ថា​គ្រប់គ្នាដែលមកខ្ញុំពាក្យខ្ញុំហើយប្រព្រឹត្តតាមពាក្យទាំងនោះអ្នកនោះប្រៀប​បាន​នឹង​មនុស្ស​បែប​ណា 48គឺប្រៀបបាន​នឹង​មនុស្សម្នាក់​កំពុង​សង់ផ្ទះដែល​គាត់​បាន​ជីក​ដី​លុងយ៉ាងជ្រៅហើយចាក់គ្រឹះនៅលើថ្មដា។ ​ពេលទឹកជំនន់​បាន​មកដល់ខ្សែទឹក​បាន​បោកបក់ផ្ទះនោះប៉ុន្ដែមិនអាច​ឲ្យ​ផ្ទះនោះ​រង្គើបានឡើយព្រោះ​ផ្ទះនោះ​សង់​នៅលើ​គ្រឹះមាំ 49អ្នកដែល​ពាក្យ​ខ្ញុំ​ហើយមិនប្រព្រឹត្ដតាមប្រៀបបាន​នឹង​មនុស្សម្នាក់​ដែល​សង់ផ្ទះនៅលើដី​ដោយ​គ្មានគ្រឹះពេលខ្សែទឹកបោកបក់ផ្ទះនោះ​វា​ក៏​ដួលរលំភ្លាមហើយសេចក្ដីអន្ដរាយនៃផ្ទះនោះធំសម្បើម»។
Copyright information for KhmKCB